Coworking Space ឬហៅថាការិយាល័យរួមគ្នា កំពុងហក់ចូលទីផ្សារបន្តិចម្តងជំនួសឲ្យការិយាល័យធំៗ ដែលត្រូវចំណាយលុយច្រើន ខណៈតម្រូវការនៃអ្នកចាប់ផ្តើមអាជីវកម្មកំពុងកើនឡើង។

លោក ម៉ី ផល្គុន សហស្ថាបនិក Coworking Today ឲ្យដឹងថា បើក្រឡេកមើល ការិយាល័យធ្វើការរួមគ្នា ផ្សេងៗទៀតនៅទីក្រុងភ្នំពេញ ថ្វីត្បិតតែបរិយាកាសមិនសូវសមស្រប ឬនៅមានចន្លោះខ្វះខាតក៏ដោយ ប៉ុន្តែទីកន្លែងនោះសុទ្ធតែមានអ្នកជួលពេញអស់ទៅហើយ មានន័យថាតម្រូវការមានការកើនឡើង ច្រើនជាងទីតាំងការិយាល័យដែលមានស្រាប់។

អ្វីដែលជាចំណុចខ្វះខាតចំពោះ ការិយាល័យរួមគ្នាសព្វថ្ងៃនោះគឺ បរិយាកាសមិនសូវសមស្របទៅនឹងអាជីវកម្ម ដោយសារកង្វះទីតាំងសម្រាប់ចតម៉ូតូ ឬឡាន ឆ្ងាយពីទីតាំងអតិថិជន  នៅឆ្ងាយពីផ្ទះ ឆ្ងាយពីទីប្រជុំជនធំៗ ឬអាចនិយាយបានថា បរិយាកាសនៃទីតាំងរបស់ ការិយាល័យរួមគ្នាដែលមានស្រាប់មិនទាន់ឆ្លើយតប ទៅហ្នឹងតម្រូវការជាក់ស្តែង។

លោក ផល្គុន បន្ថែមថា បើនិយាយពីបរិយាកាស Coworking Space ដែលល្អគឺជាកន្លែងអាចអោយអ្នកប្រើប្រាស់ ការិយាល័យនោះផ្ទាល់ អាចទំនាក់ទំនងគ្នាលើគម្រោងផ្សេងៗ ហើយគួរតែមាន សេវាបន្ថែមដូចជា មានបន្ទប់ប្រជុំ  អ៊ីនធឺណេតល្បឿនលឿន មានសុវត្ថិភាព⁣⁣⁣ ចំណតយានយន្តធំទូលាយ⁣⁣ និង⁣កាហ្វេ⁣ព្រមទាំងអាហារដ្ឋានផងដែរ ធ្វើយ៉ាងណាអោយសហគ្រិនដែលជាអ្នកប្រើប្រាស់ការិយាល័យទាំងអស់ អាចផ្តោតលើការងារបានពេញទំហឹង។

លោក ម៉ី ផល្គុន បញ្ជាក់ថា ដោយសារមើលឃើញពីបញ្ហាខាងលើ និងស្របពេលដំណាលគ្នាដែលលោក បានជួបជាមួយជាម្ចាស់ Coffee Today សាខា អាងទឹកអូឡាំពិក មានទីតាំងខាងលើហាងកាហ្វេធំទូលាយ និងចំកណ្កាលរាជធានីភ្នំពេញ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាន ហើយមានគំនិតស្រឡាញ់ការជួយ ជ្រោមជ្រែងដល់អាជីវកម្មថ្មីរបស់សហគ្រិនខ្មែរផងដែរនោះ លោកទាំងពីរក៏បានសម្រេចចិត្តចាប់ដៃគ្នា ដើម្បីបង្កើត Coworking Today នេះឡើង។

ការសម្រេចចិត្តបង្កើត Coworking Today នេះដើម្បីផ្គត់ផ្គង់ តម្រូវការឲ្យសហគ្រិន ក៏ដូចជាអ្នកត្រូវការទីតាំង ការិយាល័យថ្មីថ្មោង អាចផ្តោតជាមួយការងាររបស់ពួកគាត់ មានពេលវេលាសម្រាប់អភិវឌ្ឍន៍ផលិតផល សេវាកម្ម ទីផ្សារនិងការលក់ឲ្យបានច្រើន ជាជាងយកពេលវេលាទៅធ្វើរឿងអត់ប្រយោជន៍ផ្សេងៗ នៅក្នុងប្រតិបត្តិការអាជីវកម្ម Startups ។

បើប្រៀបធៀប Coworking Space នៅក្នុងស្រុកយើងទៅបរទេសវិញ ឃើញថានៅបរទេសមានតម្លៃថ្លៃ ហើយបរិយាកាស គឺបែបបរទេសសុទ្ធសាធ ប៉ុន្តែបើមើល Coworking Space ក្នុងស្រុក ជាក់ស្តែង Coworking Today គឺបង្កើតឡើងជាមួយបរិយាកាសបែបបរទេសផង ខ្មែរផង ធ្វើយ៉ាងណាយកចំណុចកណ្តាលមួយ អាចឲ្យ បរទេសប្រើក៏បាន ខ្មែរប្រើក៏បាន ជួយឲ្យពួកគាត់អាចសហការគ្នាបាន​។

លោក ផល្គុន ឲ្យដឹងថា ការជួល Coworking Space មានអត្ថប្រយោជន៍ច្រើន ដោយសារអ្នកប្រើប្រាស់ ការិយាល័យ អាចធ្វើការសហការជាដៃគូជាមួយអ្នកដទៃដើម្បីផ្លាស់ប្តូរបទពិសោធន៍ ផលិតផល សេវាកម្ម ដោយចំណាយតិច ហើយមានសម្ភារៈការិយាល័យប្រើប្រាស់គ្រប់គ្រាន់ជាមួយបរិយាកាសដែលមានអារម្មណ៍ថា ដូចការិយាល័យខ្លួនឯង។

កម្មវិធីពិសេស Coworking Today ក៏បានផ្តល់ការប្រើប្រាស់ Coworking Space សាកល្បងដើម្បីផ្តល់ឱកាស ទំនាក់ទំនងគ្នា រវាងសហគ្រិន និងសហគ្រិន ក៏ដូចជា អ្នកកំពុង ស្វែងរកទីតាំងធ្វើការដោយឥតគិតថ្លៃចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី ១០១១១២ ខែមេសា ឆ្នាំ២០១៨ ពីម៉ោង ៩ព្រឹក ដល់៥រសៀល។

 ទំនាក់ទំនង៖ Coworking Today ទូរស័ព្ទលេខ ០១០ ៦៦៦ ១០១/ ០៧៨ ៩៣៩ ៨៩៦

អាសយដ្ឋាន៖⁣ អគារជាន់ទី១និងទី២ Coffee Today សាខាអាងទឺកអូឡាំពិក ផ្ទះលេខ ១៧២ BCDE E1E2 ផ្លូវនេរុហ៍⁣ (ផ្លូវលេខ២១៥) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។



Leave a Reply