ការជ្រើសរើស និង​ រៀបចំការិយាល័យសម្រាប់ធ្វើការ ជារឿងសំខាន់ណាស់ដែល​សហគ្រិន​ ឬ ម្ចាស់អាជីវកម្មបង្កើតថ្មី ដែល​ជា​លក្ខណៈ startup ត្រូវគិតគួរមុនពេលចាប់ផ្ដើមដំណើរការ។ បញ្ហាដែលម្ចាស់អាជីវកម្មបង្កើតថ្មីភាគច្រើនកំពុងប្រឈមគឺ ពួកគេមិនដឹងថាត្រូវជ្រើសរើសការិយាល័យប្រភេទណា ទើបអាចជួយឲ្យអាជីវកម្មពួកគេដំណើរបានល្អប្រសើរ និង​សន្សំសំចៃ​បាន​ច្រើន។ បើតាមការលើកឡើងរបស់អ្នកជំនាញ អាជីវកម្ម​បង្កើតថ្មីគួរតែប្រើប្រាស់ការិយាល័យធ្វើការរួមគ្នា (co-working space) ជាជាងជួលឬដំណើរការការិយាល័យមួយតែឯង។

បានអានហើយ​ឬនៅ? ម៉ី ផល្គុន សម្រេច​ចិត្ត​បង្កើត Coworking Today ទំហំ ៤០០​ម៉ែត្រការ៉េ​​ ឈរ​លើ​ចំណុច​ពិសេស​ ៣​​យ៉ាង​

តាមរយៈបទសម្ភាសន៍មួយជាមួយ Bizkhmer លោក ង៉ែត ជូ ដែលជាទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Market Consulting (EMC) បានលើកឡើងថា អាជីវកម្មដែលបង្កើតថ្មីគួរតែប្រើប្រាស់ការិយាល័យធ្វើការរួមគ្នា(co-working space) ដោយសារមូលហេតុពីរយ៉ាង។ ទីមួយ ការប្រើការិយាល័យរួមគ្នាអាចកាត់បន្ថយការចំណាយដែលមិនទាន់ចាំបាច់ និង ទី២អាចឲ្យអាជីវកម្មអាចរៀនសូត្រពីគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល។

«អត្ថប្រយោជន៍សំខាន់ទី១ គឺពួកគាត់អាចកាត់បន្ថយការចំណាយដែលមិនទាន់ចាំបាច់» លោក ង៉ែត ជូ បានបញ្ជាក់។ លោកពន្យល់ថាបើអាជីវកម្មបង្កើតថ្មីទាំងនោះ​ ជួលការិយាល័យមួយពេញតែឯង គឺត្រូវ​ចំណាយ​ប្រាក់ច្រើន យ៉ាងហោចណាស់ក៏៣០០ដុល្លាក្នុងមួយខែដែរ តែពួកគេប្រើការិយាល័យរួម នោះការចំណាយនឹងអាចកាត់បន្ថយបានច្រើន។ «ពេលដំណើរការអាជីកម្មដំបូង វាអាចមានហានិភ័យច្រើន ហើយការចំណាយច្រើនពីដំបូងមិនមែនជារឿងល្អប៉ុន្មានទេ» លោកបន្ថែម។

ចំពោះមូលហេតុទី២វិញ សេដ្ឋវិទូរូបនេះ ពន្យល់ថា ការិយាល័យរួមជាកន្លែងដែលប្រមូលផ្ដុំទៅដោយអាជីវកម្មបង្កើតថ្មីៗ។ ដូច្នេះពួកគេអាចជួបម្ចាស់អាជីកកម្មថ្មីៗដូចគ្នាដើម្បី ចែករំលែកបទពិសោធនិងរៀនសូត្រពីគ្នាទៅវិញទៅមក។

ស្រដៀងគ្នានឹងលោក ង៉ែត ជូ ដែរ លោក ម៉ី ផល្គុន ម្ចាស់គេហៈទំព័រ khpages.com និងជាសហស្ថាបនិក​ Coworking Today យល់ឃើញថា មូលហេតុដែល Startups គួរប្រើការិយាល័យរួមគឺ អាចកាត់បន្ថយការចំណាយ មានហានិភ័យទាប មានពេលគ្រប់គ្រាន់ផ្ដោតទៅលើការងារដែលចាំបាច់ និងអាចរៀនសូត្រពីគ្នាបានច្រើន។

ត្រង់ចំណុចទី១ លោក ម៉ី ផល្គុន បានលើកឡើងថា ការជួលការិយាល័យរួមមានតម្លៃ ថោកជាងការជួលការិយាល័យមួយដាច់តែឯង។ ចំណុចទី២ លោកចង់មានន័យថា មិនប្រាកដថាគំនិតនៃអាជីវកម្មដែលបង្កើតថ្មីសុទ្ធតែត្រូវបានទីផ្សារទទួលយកនោះទេ ដូច្នេះអាជីវកម្មថ្មីថ្មោងមិនគួរខ្ជះខ្ជាយទៅលើការចំណាយទៅលើការិយាល័យពេកទេ។ រីឯចំណុចទី៣ co-working អាចជួយអាជីកម្មបង្កើតថ្មីឲ្យមានការិយាល័យមួយដែលមានបរិយាកាសសមស្របទៅនឹងអាជីកម្មទាំងនោះ ហើយពួកគេអាចមានពេលគ្រប់គ្រាន់ដើម្បីផ្ដោតទៅលើការងារ​សំខាន់ៗដូចជា ការផ្ដោទៅលើទីផ្សារ និងការផ្ដល់សេវាកម្មរបស់ខ្លួន ដោយមិនបារម្ភពីការរៀបចំការរិយាល័យ។ ចំណុចចុងក្រោយគឺអាជីវកម្មថ្មីៗអាចរៀនសូត្របានច្រើនទាំងពីអាជីវកម្មថ្មីដូចគ្នា និងវគ្គបណ្ដុះនានាដែលរៀបចំក្នុងការិយាល័យរួមជាដើម។

គួររំលឹកផងដែរថា នៅសហរដ្ឋអាមេរិច ជាង៥០%នៃអាជីវកម្មដែលបង្កើតថ្មី សុទ្ធតែចាប់ផ្ដើមដំណើរការរបស់ខ្លួននៅក្នុងការិយាល័យធ្វើការរួមគ្នា បន្ទាប់មកទើបបង្កើតការិយាល័យផ្ទាល់ខ្លួនដាច់ដោយឡែកជាក្រោយ នេះបើតាមការចុះផ្សាយរបស់គេហៈទំព័រ www.foundr.com។

ចំពោះប្រទេសកម្ពុជាវិញ កាមានរិយាល័យធ្វើររួមគ្នាកំពុងត្រូវបានដំណើរការគួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​មាន​ដូច​ជា​ Emerald HUB, The Desk, SmallWorld, Outpost Cambodia, Regus និង Coworking Today ជាដើម៕

ដោយ៖ រឿន​ វាសនា

Source: BizKhmer.com



Leave a Reply